𝐃𝐈𝐒𝐂𝐎𝐔𝐍𝐓 𝐔𝐏 𝐓𝐎 𝟓𝟎%

Simmons ប្រារព្ធខួប១២ឆ្នាំនៅកម្ពុជាជាមួយក្រុមហ៊ុន RS Residence

Posted on February 06, 2024

Simmons ប្រារព្ធខួប១២ឆ្នាំនៅកម្ពុជាជាមួយក្រុមហ៊ុន RS Residence

ពូក Simmons ជាយីហោពូកម៉ាកល្បីឈានមុខគេពីសហរដ្ឋអាមេរិក ដែលត្រូវបានសម្ពោធដំបូងក្នុង ប្រទេសកម្ពុជាកាលពីឆ្នាំ២០១២, នៅថ្ងៃទី២៣ ខែមការា ឆ្នាំ២០២៤ បានប្រារព្ធខួប១២ឆ្នាំនៅ​​​កម្ពុជា​​​ជាមួយក្រុមហ៊ុន RS Residence ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ពូក និងគ្រឿងសង្ហារឹមឈានមុខគេ​​​មួយនៅប្រទេសកម្ពុជា។ កម្មវិធីនេះទទួលបានការចូលរួមពីវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូអាជីវកម្ម និងភ្ញៀវកិត្តយស​ជាច្រើនរូប​។

 

ពូក Simmons ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៧០ ហើយនៅថ្ងៃនេះគឺប្រារព្ធខួប ១២ឆ្នាំជាមួយក្រុមហ៊ុន RS Residence ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏សំខាន់នាឱកាសគម្រប់ខួប ១២ឆ្នាំនេះ ពូក Simmons បានចេញលក់ផលិតផលថ្មីម៉ូដែល SimmonsBeautyrest Pride ប្រើបច្ចេកវិទ្យា Simmons Original Pocketed Coil® Technology ដែលផ្តល់នូវអត្ថប្រយោជន៍ដំណេកឥតរំខាន Do-Not-Disturb សម្រាប់អតិថិជន

 

ពូក SimmonsBeautyrest Pride ត្រូវបានផលិតឡើងយ៉ាងស្រស់ស្អាត និងល្អឥតខ្ចោះ ជាពិសេសជាមួយនឹងអេប៉ុងដែលមានប្រសិទ្ធភាពខ្ពស់ ផ្ទៃពូកទន់ល្មើយ  ដើម្បីផ្តល់នូវផាសុកភាពបន្ថែមដល់អតិថិជន។

 

លោក Aloysius Chew អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖«​ការឈានដល់ខួបលើកទី១២ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យីហោពូក Simmons នៅព្រះរាជាណាចក្រអច្ឆរិយៈនេះ។ យើងសូមថ្លែងអំណរគុណចំពោះដៃគូដ៏មានតម្លៃរបស់យើងគឺក្រុមហ៊ុន RS Residence សម្រាប់ការទទួលស្គាល់ពីសារៈសំខាន់នៃពូកលំដាប់ថ្នាក់ខ្ពស់ និងការប្តេជ្ញាចិត្តមោះមុតក្នុងការនាំយកដំណេកដ៏ល្អរបស់ពូក Simmons មកជូនប្រជាជនកម្ពុជា»

 

«ជាងមួយទសវត្សរ៍កន្លងទៅនេះ យើងបានទទួលនូវការបញ្ជាក់ពីគុណភាពដ៏អស្ចារ្យជាច្រើនពីអតិថិជន របស់យើងក៏ដូចជាសណ្ឋាគារដ៏មានកិត្យានុភាព ជាច្រើនដែលបានប្រើប្រាស់ពូក Simmons»

 

លោក Aloysius Chew បានបន្តទៀតថា៖«​ដើម្បីជាសារថ្លែងអំណរគុណចំពោះវត្តមានពូក Simmons ១២ឆ្នាំនៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះ យើងបានសម្រេចចិត្តបើកដំណើរការ ពូក Simmons Beautyrest® Pride ដើម្បីនាំយកការគេងប្រកបដោយគុណភាពល្អមកកាន់បន្ទប់គេងរបស់អ្នក។ យើងសង្ឃឹមថាពូកនេះនឹងក្លាយជាការវិនិយោគដ៏ស័ក្តិសម ដែលអាចឱ្យអ្នកប្រើប្រាស់ឈានជើងចូលទៅក្នុងពិភពនៃពូក Simmons និងរីករាយជាមួយអត្ថប្រយោជន៍នៃដំណេកឥតរំខានពិតប្រាកដ»

 

ទន្ទឹមនឹងនេះ លោកជា មុនី អគ្គនាយកក្រុមហ៊ុន RS Residence បានមានប្រសាសន៍ថា៖«​យើងរីករាយ និងមានមោទនភាពដែលបានសហការជាដៃគូចែកចាយផ្តាច់មុខប្រចាំប្រទេសកម្ពុជា។ពូក Simmons ជាម៉ាកយីហោពូកដែលមានកេរិ៍ដំណែលយូរអង្វែងលំដាប់អន្តរជាតិ ឈានមុខគេរបស់ពិភពលោកដែលត្រូវបានជឿទុកចិត្តដោយអ្នកប្រើប្រាស់ក្នុងរយៈពេល ១៥៣ ឆ្នាំចុងក្រោយនេះ»

 

លោកបន្ថែមថា៖« ពូកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវការគេងប្រកបដោយគុណភាពដល់អ្នកប្រើប្រាស់» ហើយសង្ឃឹមថានឹងបន្តនាំយកនូវបទពិសោធន៍នៃការគេងប្រកបដោយគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់របស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត»

 

សូមបញ្ជាក់ថា ពូក Simmons ជាម៉ាកពូកប្រណិតលំដាប់ខ្ពស់សម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ហើយ Simmons ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ពូកឱ្យសណ្ឋាគារលំដាប់ផ្កាយ៥ និងផ្កាយ ៦ ដ៏ប្រណិតជាច្រើននៅទូទាំងពិភពលោក។

 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់អាសយដ្ឋានសាខាសែនសុខ: ផ្ទះលេខ២៧៣,ផ្លូវលេខ ១០០៣, សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

អាសយដ្ឋានសាខាផ្លូវព្រះមុន្នីវង្ស:ផ្ទះលេខ ៣១៤, ផ្លូវព្រះមុន្នីវង្ស សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

ឬទំនាក់ទំនងលោក ជាមុន្នី

ទូរស័ព្ទលេខ ០៧៧៦៦៦១៦៨

គេហទំព័រ៖ www.rsresidence.com.kh E-mail: [email protected]

©2024 RS Residence. All Rights Reserved.