ភ្នំពេញនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន La-Z-Boy ពិតមានមោទនភាពក្នុងការប្រារព្ធខួប 7ឆ្នាំរបស់ខ្លួនដែលមានវត្តមានក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីភាពជាដៃគូដ៏ជោគជ័យជាមួយក្រុមហ៊ុន RS Residence ដែលដឹកនាំដោយលោកអគ្គនាយកប្រតិបត្តិដ៏គួរឱ្យជាទីគោរពគឺលោក ជា មុនី។ ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ 2017 មក La-Z-Boy បានប្តេជ្ញាចិត្តក្នុងការនាំយកមកនូវផាសុកភាព និងគុណភាពដែលមិនអាចប្រៀបផ្ទឹមបានដល់គេហដ្ឋាននៅប្រទេសកម្ពុជា ដោយបង្កើតខ្លួនជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារកៅអីអង្គុយដ៏ប្រណិត។
ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក Ratharuj Manaswatcharapong អគ្គនាយកនៃក្រុមហ៊ុន La-Z-Boy បានសម្តែងកានូវការដឹងគុណយ៉ាងជ្រាលជ្រៅដោយលើកឡើងថា “យើងសូមថ្លែងអំណរអរគុណដល់ដៃគូដ៏ល្អរបស់យើងគឺក្រុមហ៊ុន RS Residence ដែលបានទទួលស្គាល់ពីសារៈសំខាន់នៃកៅអីអង្គុយដ៏ប្រណិតនិងលំដាប់ខ្ពស់របស់យើង។ កិច្ចសហការរបស់យើងមានសារៈសំខាន់ក្នុងការពង្រីកវិសាល ភាពរបស់យើង និងបន្តផ្តល់នូវផាសុកភាពជាពិសេស ដល់អតិថិជនរបស់យើង”។
La-Z-Boy ដែលជាម៉ាកយីហោដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ 1927 ហើយក៏មានភាពល្បីល្បាញដោយសារការគាំទ្រពីសំណាក់អតិថិជន និងភាពឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មកៅអីអង្គុយដ៏ប្រណិត។ ក្នុងនាមជាម៉ាកយីហោដំបូងគេបង្អស់ La-Z-Boy បាននិងកំពុងបន្តការអភិវឌ្ឍន៍បង្កើតរការច្នៃប្រឌិត ដោយយកចិត្តទុកដាក់ទៅលើផាសុកភាព និងគុណភាពជាចំបង។
La-Z-Boy ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ រួមមានៈ
រួមបញ្ចូលកៅអីយោលយោគទៅមុខទៅក្រោយប្រកបដោយសុវត្តិភាព កៅអីកាច់គេង កៅអីបង្វិលជុំវិញបាន កៅអីកាច់គេងដែលមានការកំណត់បញ្ជាដោយដៃកាច់បាន៣ដំណាក់កាល និងតេឡេ Remote Control ចុចដោយដៃ និងកៅអីបញ្ជាឡើងចុះដោយចរន្តអគ្គីសនីត្រូវបានរចនាឡើងសម្រាប់មនុស្សចាស់។
ផលិតផល La-Z-Boy ផ្តល់នូវជម្រើសនៃសាច់សាឡុងខាងក្រៅដែលឈានមុខគេមានដូចជា: ប្រភេទស្បែក ប្រភេទសាច់ក្រណាត់ និងសាច់ក្រណាត់កម្មី ក៏រួមបញ្ចូលនៅបច្ចេកវិទ្យា IClean Technology ទៅលើសាច់ក្រណាត់ វត្ថុធាតុប្រឆាំងនឹងមេរោគ និងសត្វល្អិត។ ជម្រើសទាំងនេះធានាបាននូវភាពធន់ និងការថែទាំយ៉ាងងាយស្រួល បំពេញតម្រូវការនៃរចនាបថជីវិតផ្សេងៗ របស់អតិជន។
ចំពោះការប្តេជ្ញាចិត្តរបស់ La-Z-Boy Asia ជាមួយគុណភាព និងភាពច្នៃប្រឌិតត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងពិសេសនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន RS Residence បានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងផ្សព្វផ្សាយលើកកម្ពស់ផលិតផលទាំងនេះដល់អតិថិជន។
ការគម្រប់ខួបនេះមិនត្រឹមតែអបអរសាទរសមិទ្ធផលពីមុនមកប៉ុណ្ណោះទេ កៅអី La-Z-Boy កំណត់នៅផែនការយ៉ាងច្បាស់លាស់សម្រាប់នាំមកនូវភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត និងការបន្តកិច្ចសហការយ៉ាងល្អរវាង La-Z-Boy និងជាមួយក្រុមហ៊ុន RS Residence ។
ជាមួយគ្នានេះផងដែរ ពួកយើងនិងប្តេជ្ញាចិត្តក្នុងការបង្កើនបទពិសោធន៍រស់នៅដោយភាពស៊ីវិល័យរបស់អតិថិជនយើង តាមរយៈភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបាន និងការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
ក្នុងឱកាសគម្រប់ខួប ៧ឆ្នាំនេះផងដែរ RS Residence បានផ្តល់ជូននៅប្រ៉ម៉ូសិនបញ្ចុះតម្លៃពិសេសទៅលើកៅអីម៉ាក La-Z-Boy គ្រប់ម៉ូឌែលទាំងអស់ 50% តែម្តង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុន RS Residence គឺជាអ្នកផ្គត់ផ្គង់ ពូក ខ្នើយ កម្រាល និងគ្រឿងសង្ហារឹមឈានមុខគេមួយនៅកម្ពុជាជាមួយចក្ខុវិស័យនាំយកផលិតផលរបស់ RS Residence មកកាន់គ្រប់គេហដ្ឋានទូទាំងប្រទេស។
ទូរស័ព្ទលេខ៖ 085 566 168